KH EMPIRE

កម្លាំងដែនជម្រកសត្វព្រៃ ព្រៃឡង់ កំពង់ធំ ចុះល្បាត និងដាក់ស្លាកបម្រាម

ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្នាក់ការរងដីក្រហមចុះល្បាតដល់តំបន់ទួលតាមេតចំណុច UTM564590-1413562 ត្រពាំងរុ, 565694-1413415 បានដាក់ស្លាកបម្រាមហាមកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការចំនួន៤ស្លាក ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្នាក់ការរងច្រកតោលសហការជាមួយស្នាក់ច្បោះរាក់ចុះល្បាតដល់តំបន់ប្រចក្រចំណុច UTM542103-1453463 ដេករងចាំឃ្លាំមើលជនសង្ស័យកាប់រានទន្ទ្រានដីព្រៃ បានប្រទះឃើញ ជនសង្ស័យកាប់រាន ទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែង ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុកនូវ កំបិតខ្វែងចំនួន១ដើម ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ វត្ថុតាងយកមករក្សា ទុកនៅស្នាក់ការរងច្រកតោល។

ស្នាក់ការរងដីក្រហម ចុះល្បាតដល់តំបន់អូរផ្អាវចំណុចUTM566133-1412908 ទួលតាមោក 563383-1414582 ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំណែកនៅដែនជម្រកសត្វព្រៃបឹងពែរ លោក អ៊ី វិចអុល អនុប្រធានការិយាល័យដែនជម្រក ដឹកនាំមន្ត្រីឧទ្យានុរក្សទីចាត់ការ អណ្ដាស ចុះល្បាតដល់ចំណុចUTM496352-1442928 ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតក្នុងភូមិ សាស្ត្រភូមិអណ្ដាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ៕

Exit mobile version