KH EMPIRE

សកម្មភាពរបស់មន្ទីរបរិស្ថានខេត្តព្រៃវែង ថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ២០២៤

១-បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

២-បាន ចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ2023) ជូនមន្ទីរ អង្គភាព និងរដ្ឋបាលខេត្ត ក្រុង នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

៣-បានចុះយាមល្បាត និង ថែទាំកូនឈើ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍។

៤-បានចុះពិនិត្យសកម្មភាពប្រមូលដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនរបស់ក្រុមហ៊ុនស៊ីនទ្រី ទៅចាក់នៅទីលានចាក់សំរាមក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង ៕

Exit mobile version