KH EMPIRE

សកម្មភាពនានារបស់មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែ កុម្ភៈ

• ថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបណ្ដុះកូនឈើ ក្ងោក បានចំនួន ១០០ ដើម។

• មន្រ្ដីឧទ្យានុក្ស សហការជាមួយសន្តិសុខក្រុមហ៊ុនយិះចៀ បានចុះល្បាតនៅចំណុចព្រែកត្របែក ចំណុចភ្នំអណ្តូងទឹក និងចំណុចថ្មធំ (ក្នុងតំបន់វិនិយោគក្រុមហ៊ុនយិៈចៀ) នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម ។ ពុំមានជួបបទល្មើសអ្វីកើតឡើងទេ។

• មន្ត្រីឧទ្យានុរក្សបានសហការជាមួយបុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចុះល្បាតនៅចំណុចក្រឡុកអាបេ (ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប) ដែលបានចុះបញ្ជីជាសម្បត្តិឯកជនរបស់រដ្ឋរួចនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម ពុំមានបទល្មើសអ្វីកើតទ្បើងទេ។

• មន្រ្តីឧទ្យានុរក្ស ប្រចាំការនៅស្នាក់ការរងព្រែកទឹកសាប បានចុះល្បាតនៅចំណុច ព្រែកតូច ក្រោយចំការ តាផល ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម ពុំមានបទល្មើសអ្វីកើតឡើងទេ។

• ថ្នាលបណ្តុះកូនឈើ នៅស្នាក់ការឧទ្យានជាតិសមុទ្រព្រះសីហនុរាម កំពុងបន្តរៀបចំចាក់សាបទីលានថ្នាល ទំហំ ១៥x២៥m និងបានថែទាំស្រោចទឹកកូនឈើជាប្រចំា។

– ឧទ្យានជាតិព្រះមុនីវង្សបូកគោ (កំពង់សីលា)

+ថ្នាលបណ្តុះកូនឈើស្ទឹងច្រាល កម្លាំងមន្ត្រីឧទ្យានុរក្ស បានស្រោចទឹក ថែទាំកូនឈើជាប្រចាំ
+ស្នាក់ការអន្លង់ក្រពើ បានចុះល្បាតនៅចំណុចខាងលើវត្តអន្លង់ក្រពើ ពុំជួបសកម្មភាពអ្វីនោះទេ
+ស្នាក់ការអុងម៉ុង បានចុះល្បាតនៅចំណុចវាលកញ្ចូត ពុំជួបសកម្មភាពអ្វីនោះទេ

-តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ
+មន្ត្រីឧទ្យានុរក្ស បានច្រកដី និងជីចូលថង់ បានចំនួន ៣២៨ថង់ បូកយោង ១៥,៧៧០ថង់។
+មន្ត្រីឧទ្យានុរក្ស យាមប្រចាំការយប់ ទប់ស្កាត់បទល្មើស នៅស្នាក់ការល្បាត ចំណុចភ្នំត្រង៉ោល ពុំមានសកម្មភាពបទល្មើសអ្វីកើតឡើងទេ។
+មន្ត្រីឧទ្យានុរក្ស ចុះល្បាតចាប់ពីចំណុចទឹកធ្លាក់ក្បាលឆាយ រហូតដល់ចម្ការក្រញូង ឆ្នាំ២០១៣ ២០១៤ ២០១៥ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ពុំជួបបទល្មើសទេ ៕

Exit mobile version