KH EMPIRE

កម្លាំងមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ រឹបអូសអេស្កាវ៉ាទ័រមួយគ្រឿង នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ កម្លាំងមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានចុះល្បាតនៅចំណុចផ្សេងៗ ដូចខាងក្រោម ៖

ក/.តំបន់ការពារទេសភាពអាងត្រពាំងថ្មស្រុកភ្នំស្រុក៖

-លោក សំ ជំនិត អនុប្រធានមន្ទីរ ដឹកនាំមន្រ្តីការិយាល័យអភិរក្សមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្មនិងសហគមន៍ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្មសហការជាមួយអង្គការ wcs បានចុះល្បាតជុំវិញតំបន់ដល់ចំណុចខាងលិចភាស ក៏ប្រទះឃើញអេស្កាម៉ូទ័រមួយគ្រឿងបម្រុងនឹងកាយដំបូក នៅក្នុងស្រែក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម (X៣១៩៧៥៥_Y១៥៣៨៧៩០)ដោយមេការឈ្មោះ ស្រី រិត ភេទ ប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ព្រះអណ្តូង ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្ត ប/ជ បានធ្វើការអប់រំនិងធ្វើការពិន័យអន្តរការតាមច្បាប់តំបន់ការពារធម្មជាតិ។

-លោក សំ ជំនិត អនុប្រធានមន្ទីរបរិស្ថាន និងលោក សារាយ ពេទ អភិបាលរងស្រុកភ្នំស្រុក បានដឹងនាំ មន្រ្តីឧទ្យានុរក្ស មេឃុំមេភូមិ នឹងតំណាងប្រជាពលរដ្ឋ ចំនួន ១១៥គ្រួសារ ប្រជុំពិភាក្សា ចុះពិនិត្យមើលទីតាំងដីដែលបានស្នើរសុំពិនិត្យព្រំប្រទល់ចំនួន ១៤៩ហិចតា ក្រោយពីពិនិត្យរួចឃើញថា ដីចំនួន ១៤៩ហិចតាដែលបានស្នើសុំពិនិត្យព្រំប្រទល់ គឺស្ថិតនៅក្រៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម។

-ថ្ងៃដដែល លោក សំ ជំនិត អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិយាល័យ ចុះតាមដានបទល្មើសធនធានធម្មជាតិនិងជីវៈចម្រុះ នៅចំណុចកែងសួងនិងចំណុចខាងលិចធ្មេញត្រី និយាមកា 311547-1538556 ពុំមានជួបបទល្មើសអ្វីទេ។ លុះព្រឹកឡើងក៏បានបន្តដឹកនាំកម្លាំងចុះពិនិត្យបន្ថែមលើទីតាំងដីស្រែដែលប្រជាពលរដ្ឋ៦១៩គ្រួសារ ស្ថិតក្នុងឃុំពន្លៃ ស្នើសុំធ្វើប្លង់កម្មសិទ្ធ ដឹកនាំដោយលោកសុក រឹទ្ធី អភិបាលរងស្រុកភ្នំស្រុក ចូលរួមពីលោកមេឃុំ មេភូមិ តំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ។

-កម្លាំងចម្រុះប្រចាំការនៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម របស់គណៈកម្មការបង្រ្កាបបទល្មើសធម្មជាតិ ដឹកនាំដោយលោក ហី រីហាំង អភិបាលរងស្រុក និងជាប្រធានគណកម្មការបង្រ្កាបបទល្មើសធម្មជាតិសរុប កម្លាំងចំនួន ៨នាក់ បានចុះល្បាតឃ្លាំមើលបទល្មើសនៅក្នុងតំបន់ការពារទេសភាពអាងថ្ម នៅចំណុច ថ្នល់ទទឹង រហូតដល់ ត្រពាំងតាព្រហ្ម ត្រពាំងជើងគ្រុស តែពុំមានបទល្មើសអ្វីទេ។

មន្ត្រីវិទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មបានចុះល្បាត និងនាំភ្ញៀវទេសចរណ៍ទស្សនាសត្វក្រៀលចំណុចត្រពាំងតាព្រហ្ម និង គោកសំរោង ដែលមានចំណុចនិយាមកាលេខ ៣១៨៧០២-១៥៣៤១៤៤ ។

ខ/.តំបន់ការពារទេសភាពរនាមដូនសំ ស្រុកម៉ាឡៃ៖
មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពរនាមដូនសំ មានចំនួន ៥នាក់ បានចុះល្បាតនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំយាយសំ និងពិនិត្យមើលបង្គោលព្រំនៅប៉ែកខាងកើត ។

គ/.តំបន់ការពារទេសភាពបន្ទាយឆ្មារស្រុកថ្មពួក៖
-មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារ បានចុះល្បាតពីចំណុចបុស្សផិត UT M 280946_158197 រហូត ដល់ចំណុច ត្រពាំងគល់ 283095_1557528, ចំណុចតាមព្រំសហគមន៍ត្រពាំងធ្លក និងចំណុចសហគមន៍បន្ទាយទី១ ដល់សហគមន៍ទួលពង្រ ពុំជួបប្រទះនូវបទល្មើសអ្វីនោះទេ។

Exit mobile version