KH EMPIRE

៣ ស្នាក់ការល្បាត នៃឧទ្យានជាតិជួរភ្នំក្រវាញ កោះកុង រឹបអូសរថយន្ត ២ គ្រឿង ដឹកជញ្ជូនអនុផលព្រៃឈើ គ្មានច្បាប់អនុញ្ញាត

កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយស្នាក់ការល្បាតកំពង់ខ្លឹម និងស្នាក់ការរងត្រពាំងវែងរៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៣៨៩៦២_១២៤៩២៩០)ស្ថិតនៅក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានជួបប្រទះ រថយន្តចំនួន ០២គ្រឿង ដឹកជញ្ជូនអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត(ផ្លែសម្រងខ្ចី) ។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ៖

១. រថយន្តម៉ាក HYUNDAI (ទំងន់១តោន) ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 3690
២. រថមន្តម៉ាក TOYOTA CAMRY ពាក់ស្លាកលេខ 2C 7216
៣. ផ្លែសម្រងខ្ចីចំនួន ១៤កំណាត់បាវ (ចាក់ចូលគ្នាសរុប ០៨បាវ)

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុក នៅ ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងជាបណ្ដោះ អាសន្ន និង រៀបចំកសាងសំណុំរឿងបញ្ជូនទៅមន្ទីរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Exit mobile version