KH EMPIRE

ឧទ្យានុរក្សអូរយ៉ាដាវ ខេត្តរតនគិរី កំពុងស្រាវជ្រាវរកសាវតារជនសង្ស័យកាប់រានដី ៨ហិកតារធ្វើកម្មសិទ្ធិ

នៅថ្ងៃទី ២ មីនា ក្រុមការងារស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានចុះល្បាតត្រួតពិនិត្យទីតាំងលួចកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្ត នៅតាមបណ្តោយអូរចាន់តៃ ភូមិតាកុកព្នង ស្រុកអូរយ៉ាដាវ។ ជាលទ្ធផល៖ ក្រុមការងារត្រួតពិនិត្យឃើញថា ទំហំដីព្រៃដែលបានកាប់រានមានប្រមាណជា៨ ហិកតា នៅចំណុចនិយាមការលេខ (៧៥៥១២៧-១៤៨៧៤៣២) ។ ក្រុមការងារកំពុងស្រាវជ្រាវរកសាវតាជនសង្ស័យ និងរៀបចំឯកសារកសាងសំណុំរឿងដាក់បញ្ចូនទៅតុលាការ ដើម្បីស្នើសុំចាត់វិធានការច្បាប់។

ក្នុងថ្ងៃដដែល ក្រុមការងារទីស្នាក់ការរងអូរកាសៀប នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ រយៈពេល ២ថ្ងៃ។ ជាលទ្ធផល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤: ក្រុមការងារ បានចុះល្បាតនៅចំណុចភ្នំស្រីស្អាត បានធើ្វការអង្កេត កត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ៤ប្រភេទ។ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤: ក្រុមការងារ បានចុះល្បាតនៅចំណុចអូរប្រាល និងអូរតាឡុង ធើ្វការអង្កេត កត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ៥ប្រភេទ។

ចំណែកក្រុមការងារទីស្នាក់ការរងបាក់កែ នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ក៏បានចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចផ្លូវទួលខ្មែរ និងវើនហយ បានកត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ០៨ប្រភេទ។

+ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង
-ក្រុមការងារ ទីស្នាក់ការរងអូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចព្រំប្រទល់ភូមិមុយនិងអូរតាបូក ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង និងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
-ក្រុមការងារទីស្នាក់ការរងអូរយើល បានបន្តចូលរួមសហការជាមួយក្រុមរុករកអដ្ឋិធាតុអាមេរិកកាំងនៅចំណុចខរម៉ា។

+ការិយាល័យដែនជម្រកសត្វព្រៃលំផាត់
-លោកប្រធានស្នាក់ការ ដឹកនាំមន្រ្តីឧទ្យានុរក្ស ចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតាង ស្ថិតក្នុងភូមិសាស្រ្តភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

Exit mobile version