KH EMPIRE

ការិយាល័យឧទ្យានជាតិ ខេត្តពោធិសាត់ ចុះពិនិត្យវឌ្ឍនភាពទីតាំងកាប់រុករានដីព្រៃ ដែលបានដាក់សំណុំរឿងកន្លងមក

-ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្នាក់ការរវៀង អនុវត្តគម្រោងអង្គការអភិរក្សអន្តរជាតិCl បានចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងពិនិត្យវឌ្ឍនភាពទីតាំងកាប់រុករានដីព្រៃ ដែលបានដាក់សំណុំរឿងកន្លងមក ទទួល បានលទ្ធផលដូចខាងក្រោម÷

-សំណុំរឿងលេខ ០០៥/២៣ កឌជ.បស្ថ.ពសចុះថ្ងៃទី៣១/០១/២០២៣ សំណុំរឿងព្រហ្មទ័ណ្ឌលេខ៧១ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចថ្មដា ទំហំ៤៤,៧៦ហិកតា ទីតាំងមានដំណាំពោត ដំឡូងមី និងមានសកម្មភាពកាប់រុករានបន្តទំហំប្រហែល ០.៤ហិកតា និយាមកាលេខ 337549-1353184 ភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

-នៅថ្ងៃ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្នាក់ការអូរសោមចាស់ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់អនុវត្តគម្រោងអង្គការអភិរក្សអន្តរជាតិ (ci) ចុះធ្វើការល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម÷

-បានពិនិត្យវឌ្ឍនភាពដីកាប់រុករានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិខុសច្បាប់ សំណុំរឿងធនធានធម្មជាតិលេខ១៥៩/២៣ កឧជ បស្ថ ពស នៃសំណុំរឿងព្រហ្មទណ្ឌ លេខ ១៥ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ផ្ទៃដីទំហំ 6 .05 ហិកតា ចំណុចវាលតារាង ត្រង UTM 31357-1336005 ភូមិគៀនជង្រុក ឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមការងារបានពិនិត្យជាក់ស្ដែងឃើញថាមានការលួចដុតព្រៃនៅចំណុចទីតាំងដីដែលបានកាប់រានរួច។
*ចំណាត់ការ :ក្រុមការងារនឹងបន្តធ្វើការចុះពិនិត្យតាមដានស្រាវជ្រាវរកអត្តសញ្ញាណជន ដែលប្រព្រឹត្តដើម្បីអនុវត្តនីតិវិធី។

ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ដដែល ស្នាក់ការអូរសោមថ្មីបានសហការដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការWA ចុះប្រតិបត្តិការល្បាតចុះស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖
– ពិនិត្យ ផ្ទៀងផ្ទាត់ទីតាំងដីកាប់រុករាន សំណុំរឿងលេខ ០៦៩/២៣ សក.បស្ថពស ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ចំណុចអូរបេង ត្រង់និយាមកាលេខ 298098-1349982 ភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ពិនិត្យជាក់ស្ដែងឃើញថាមានការ ឆ្ការដុតព្រៃប្រហែលកន្លះហិកតា ពុំទាន់មានដាំដំណាំអ្វីទេ។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤ ស្នាក់ការរវៀង បានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖
-UTM:0340446-1352564:ចំណុចក្រមុំជ្រើម ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្រុមការងារបានដកហូតកាំភ្លើងឆ្នៃ(ឆ្នុក)បានចំនួន ០១ដើម វត្ថុតាងដែលបានដកហូតនេះ បានយកមករក្សាទុក ៕

Exit mobile version