KH EMPIRE

សកម្មភាពចុះល្បាត និងបង្រ្កាប របស់ស្នាក់ការផ្សេងៗនៅដែនជម្រកសត្វព្រៃ ខេត្តកំពង់ធំ

-ស្នាក់ការរងអូរផ្អាវសហការជាមួយស្នាក់ការរងភ្នំជីចុះល្បាតដល់តំបន់បុស្សកាវ ចំណុចUTM 568406 -1432393 ភូមិកណ្ដាល565360-1531831 បានប្រទះឃើញការកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែង បន្តពីចំការចាស់ប្រហែល០,៥០ហិកតា អង្កេតទីតាំងកាប់ថ្មីពង្រីកបុស្សចាស់ទំហំ0.5ហិកតា នឹងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់តាមនីតិវិធីច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។

-ស្នាក់ការរងអូរក្រពើចុះល្បាតដល់តំបន់អូរបីជាន់ ចំណុចUTM(570336-1420848)(570553 -1420934) ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

-ស្នាក់ការរងគីឡូ៧០សហការជាមួយស្នាក់ការរងអូរតាឈឹម ចុះល្បាតដល់តំបន់ចំបក់កោង ចំណុច 568532-1413099 បានដាក់ស្លាកបម្រាមហាមកាប់រុករានទន្ទ្រានព្រៃយកដីធ្វើចំការចំនួន១ស្លាក បន្តល្បាតដល់ចំណុចUTM570335 -1413181 បានដាក់ស្លាកបម្រាមហាមកាប់រុករានទន្ទ្រានព្រៃយកដីធ្វើចំការចំនួន១ស្លាក ស្ថិតក្នុងភូមិសាស្ត្រឃុំបឺងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

-ស្នាក់ការព្រះអាទិត្យចុះល្បាតរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ល្បាតដល់តំបន់ដំណាក់ធ្លក ផ្លូវអារ៉េវទី២ ចំណុចUTM556047-1442601 អូរតាលោក(556334-1441847)(556303-1441543) ជាលទ្ធផល បានដាក់ស្លាកបម្រាមហាមកាប់រុករានទន្ទ្រានព្រៃយកដីធ្វើចំការចំនួន២ស្លាក ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

-ក្រុមល្បាតចល័តទី03 ចុះល្បាតតំបន់ស្រែស្តៅ ចំណុចUTM556126-1483605 ប្រទះឃើញជនសង្ស័យកំពុងអារឈើ កម្លាំងមន្ត្រីឧទ្យានុរក្សហ៊ុមព័ទ្ធ ឃាត់ជនសង្ស័យចំនួន ១នាក់ ឈ្មោះ សួរ ស៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបែកឃ្លោក ឃុំក្សេមក្សន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺង រួមមានរណារយន្តត្រង់សឺន័រចំនួន១គ្រឿង បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកមន្ទីរបរិស្ថានខេត្ត ដើម្បីសួរនាំតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ស្ថិតក្នុងភូមិសាស្ត្រឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕

Exit mobile version