KH EMPIRE

កម្លាំង ៤ ស្នាក់ការ នៃការិយាល័យដែនជម្រកសត្វព្រៃស្រុកលំផាត់ ខេត្តរតនគិរី ចុះពិនិត្យ និងស្វែងរកបទល្មើស

-លោកប្រធានស្នាក់ការ ដឹកនាំមន្រ្តីឧទ្យានុរក្ស ចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរចិនតៃ ត្រង់និយាមកាលេខ(៧៤៩៨៧៨-១៤៨៨២៨៨) ស្ថិតក្នុងភូមិសាស្រ្តភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

-ក្រុមការងារ ស្នាក់ការរងអូររវាក់ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចត្រពាំងមុំ ត្រង់និយាមកាលេខ (៧០៧៧២៧-១៤៦៦៣៣៦) ស្ថិតក្នុងភូមិសាស្រ្តភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

-ក្រុមការងារ ស្នាក់ការរងស្រែជ្រៃ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចត្រពាំងកក់ ត្រង់និយាមកាលេខ(៧១៨៩៧៩-១៤៦០៨២៧) ស្ថិតក្នុងភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

-ក្រុមការងារ ស្នាក់ការរងយ៉ាកម៉ាយ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចត្រពាំងវែង ត្រង់និយាមកាលេខ (៧២៧៨៤៥-១៤៧៧៥៩១) ស្ថិតក្នុងភូមិសាស្រ្តភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។

Exit mobile version