KH EMPIRE

ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន-ន័រវែស ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាម ត្រូវបានជ្រើសរើសជាទីតាំងអនុវត្ត…

នាថ្ងៃទី ៤ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំចាប់ផ្តើមអនុវត្តការចាប់ផ្តើមកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន ឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន និងឯកឧត្តម យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី តំណាងស្ថានទូតន័រវែសនៅទីក្រុងហាណូយ ស្ថានទូតន័រវែសនៅទីក្រុងបាងកក ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោកប្រធាននាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន តំណាងក្រុមការងារអាស៊ានទទួលបន្ទុកបរិស្ថានឆ្នេរនិងសមុទ្រ ប្រទេសជាសមាជិកអាស៊ាន អង្គការដៃគូដូចជា CSEAS, NIVA, Wild Earth Allies, GIZ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម មូលនិធិទំពាំងស្នងឬស្សី សរុបចំនួន ៧០នាក់

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមត្រូវបានជ្រើសរើសជាទីតាំងអនុវត្ត។

នាកិច្ចប្រជុំនេះ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការ ថ្ងៃនេះយើងមិនប្រើប្លាស្ទិក និងយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន ដែលទើបនឹងប្រកាសចាប់ផ្តើមដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ហើយការចាប់ផ្តើមអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែសក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសម្រាប់កាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតំបន់អាស៊ាន (ASEANO 2) គឺស្របទៅនឹងអាទិភាពរបស់ក្រសួងបរិស្ថាន ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨។

ឯកឧត្តម Kjell Tormod Pettersen អគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំអាស៊ាន បានគាំទ្រនិងកិច្ចផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន និងបានសាទរដល់ការជោគជ័យរបស់ក្រសួងបរិស្ថាន អំពីយុទ្ធនាការ ថ្ងៃនេះយើងមិនប្រើប្លាស្ទិក ដែលបានចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅប្រទេសកម្ពុជា និងឈានទៅដល់ថ្នាក់តំបន់។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តរយៈពេល ០១(មួយ)ថ្ងៃ ដោយផ្ទាល់ និងតាមរយៈអនឡាញ និងមានការចុះទស្សនកិច្ចនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤៕

Exit mobile version