KH EMPIRE

ស្នាដៃកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ចុះល្បាត និងបង្ក្រាប តាមចំណុចផ្សេងៗ

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) បានចុះល្បាតក្នុងភូមិសាស្រ្ត សំរោង និយាមកា 0308169-1406822 ដោយទទួលតឹងអុសបានកាំភ្លើងកែច្នៃ(ប្រភេទស្នប់) ចំនួន ០២ដើម យកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ។

ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាត ៣ ភូមិសាស្ត្រ ៖
+ភូមិសាស្រ្ត ពាមបំបែក និយាមកា 0263497-1371991 រឹបអូសបាន ឧបករណ៍ម៉ូទ័រឆក់ចំនួន ០១គ្រឿង អន្ទាក់ប្រភេទកាបចំនួន ០៣ខ្សែ (ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។
+ភូមិសាស្រ្ត អូរតាសេក និយាមកា 0315358-1390540 (គ្មានសកម្មភាពបទល្មើស) ។
+ភូមិសាស្រ្ត ភ្នំស្ទឹងតូច និយាមកា 0278669-1388366 (គ្មានសកម្មភាពបទល្មើស) ។

នៅថ្ងៃដដែល មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលនិធិ MJP បានចុះល្បាត ភូមិសាស្ត្រ អូរត្របែកជូរ UTMលេខ(0249593/1388526) តែមិនមានសកម្មភាពបទល្មើសអ្វីគួរអោយសង្ស័យនោះឡើយ ៕

Exit mobile version