KH EMPIRE

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ប្រទះឃើញបទល្មើសលួចកាបឆ្ការ រានដីព្រៃចំនួន ៥ ហិកតា

មន្រ្តីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប ចំនួន ៣នាក់ ប្រើប្រាស់ម៉ូតូចំនួន ៣គ្រឿង នៅថ្ងៃនេះ (៥ មីនា) បានចុះល្បាតដល់ចំណុចភ្នំដុប UTM0400674-1512882 ស្ថិតនៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី បានជួបប្រទះអញ្ញាតជនលួចកាប់ ឆ្ការ ដុត រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ១កន្លែង លើទំហំផ្ទៃដីប្រមាណជា ៥ហិកតា មន្រ្ដីជំនាញបានស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី ៕

Exit mobile version