KH EMPIRE

កូនឈើប្រជាពលរដ្ឋចំនួន ១៨០ដើម ប្រគល់កូនឈើ ៣ ប្រភេទចំនួន ១៨០ដើម ជូនប្រជាពលរដ្ឋ

មន្រ្តីឧទ្យានុរក្សស្នាក់ការកេសរកូល ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់កូនឈើប្រជាពលរដ្ឋ ចំនួន១៨០ដើម មានប្រភេទកូនឈើ( ១.កូនក្ងោក ចំនួន១៦០ដើម ២.កូនព្រីង ចំនួន ១០ដើម និង៣.កូនគូលែន ចំនួន ១០ដើម) នៅភូមិសូរិយា ឃុំតាសាល ស្រុកឧរ៉ាល់ ខេត្តកំពង់ស្ពឺ និងបានបាញ់ទឹកស្រោចស្រពផ្កាកេសរកូលព្រៃ និងផ្កាកេសរកូលបង្កាត់ និងបានដកកូនដើមអំពិលដាក់ស្ទូងក្នុងថង់កូនបានចំនួន ៥៧០ដើម និងបានដាក់សាបគ្រាប់បេង ចំនួន១៨គីឡូក្រាម បានធ្វើការដកសំអាតស្មៅតាមរងបន្លែ តាមផ្លូវដើរ និងស្រោចទឹក ៕

Exit mobile version