KH EMPIRE

ប្រធានស្នាក់ការរងឧទ្យានជាតិបូកគោ ដឹកនាំមន្ត្រីឧទ្យានុរក្ស ប្រទះបទល្មើសលួចដាក់អន្ទាក់ខ្សែកាប ២៧ ខ្សែ នៅស្រុកភ្នំស្រួច

លោក អ៊ុ សំអុល ប្រធានស្នាក់ការរងឧទ្យានជាតិបូកគោ ដឹកនាំមន្ត្រីឧទ្យានុរក្ស ៤នាក់ ធ្វើការល្បាតដល់ចំណុចខាងលើរោងពពែ ត្រង់និយាមកា ៣៩៦២៩៤ – ១២៣៨៤៣៩ បានប្រទះឃើញមានការលួចដាក់អន្ទាក់វត្តខ្សែកាបមានចំនួន២៧ ខ្សែ ប្រព្រឹត្តដោយ(អញ្ញាតជន)ដែលស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ ។

កម្លាំងរបស់យើងបានដោះយកមករក្សាទុកនៅស្នាក់ការបូកគោ និងបន្តស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីចាត់ការបន្តតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕

Exit mobile version