លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានលោកអ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានបើកកិច្ចប្រជុំ ស្តីពីគម្រោងសិក្សាសត្វខ្លាត្រី ពីការចាប់ផ្តើមដាំដើមកោងកាង គម្រោងស្តារព្រៃកោងកាងឡើងវិញ ការស្តារខ្សែទឹកចាស់ឡើងវិញ ពិភាក្សា និងអនុម័តលើស្លាកសញ្ញា សម្រាប់តំបន់ដាំស្តារឡើងវិញ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ដោយមានអ្នកចូលរួមសរុបចំនួន៩រូប ស្រី ៣រូប នៅសាលប្រជុំមន្ទីរបរិស្ថាន។
លទ្ធផលនៃកិច្ចប្រជុំទទួលបាន៖
១. លោកប្រធានមន្ទីរបានប្រាប់ខាងគម្រោងត្រូវផ្ទៀងផ្ទាត់ផែនទីតំបន់ដាំស្តារជាមុនសិនខ្លាចស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ និងអនុក្រឹត្យលេខ២៤៥
២. ក្នុងការដាំដើមកោងកាង គឺលោកប្រធានមន្ទីរបានឯកភាពអោយដាំស្តារឡើងវិញក្នុងមួយឡូត៍ត្រូវដាំកូនឈើចម្រុះ និងមានការចូលរួមពីលោកគ្រូនិងកូនសិស្សក្នុងការដាំដើមកោងកាងឡើងវិញ
៣. ការស្តារខ្សែទឹកចាស់ឡើងវិញ ត្រូវជីកដោយប្រើដៃ
៤. ការពិភាក្សានិងអនុម័តលើស្លាកសញ្ញា រង់ចាំពេលក្រោយ