KH EMPIRE

កិច្ចប្រជុំស្តីពីការចុះប្រមូលទិន្នន័យប្រភពបំពុលក្នុងភូមិសាស្រ្តស្រុកប៉ាក់ខ្លង

នៅថ្ងៃទី ៦ មីនា លោក ម៉េង តិច អនុប្រធានមន្ទីរ បានដឹកនាំការិយាល័យគាំពារបរិស្ថាន ចូលរួមប្រជុំពិភាក្សាជាមួយ រដ្ឋបាលស្រុកមណ្ឌលសីមា ស្តីពីការប្រជុំពិភាក្សាលើការចុះប្រមូលទិន្នន័យប្រភពបំពុលក្នុងភូមិសាស្រ្តស្រុក។ អង្គប្រជុំទទួលបានលទ្ធផល ៖

១. រៀបចំផែនការ ចុះស្រង់ទិន្នន័យតាមបណ្តាភូមិនីមួយៗ ដោយចាប់ផ្តើមពីភូមិ១ ឃុំប៉ាក់ខ្លង
២.ក្រោយពីស្រង់ទិន្នន័យប្រភពបំពុលរួច ត្រូវរៀបចំវគ្គផ្សព្វផ្សាយស្តីពីការចូលរួមធ្វើកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្ម សិប្បកម្ម ដែលមានៅក្នុងស្រុក
៣.រដ្ឋបាលស្រុកស្នើសុំកិច្ចប្រជុំជាមួយមន្ទីរបរិស្ថាន និងក្រុមហ៊ុន ប្រមូលសេវាសំរាម ដើម្បីរកដំណោះស្រាយពីបញ្ហាសំរាមកកស្ទះក្នុងភូមិ និងសំរាមរាយប៉ាយតាមបណ្តោយផ្លូវសាធារណៈក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ៕

Exit mobile version