KH EMPIRE

កម្លាំងចម្រុះនៃដែនជម្រកសត្វព្រៃតាតៃ ចាប់ឃាត់រថយន្ត ២ គ្រឿង ដឹកឈើគ្មានការអនុញ្ញាត

ដែនជម្រកសត្វព្រៃតាតៃ នៃការិយាល័យដែនជម្រកសត្វព្រៃ ស្នាក់ការល្បាតវាលពីរ កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ឃាត់ចាប់រថយន្តចំនួន២គ្រឿង ដែលដឹកញ្ជូន និងប្រមូលផលអនុផលធនធានធម្មជាតិ(ឈើប្រភេទគគីរ) ដោយគ្មានការអនុញ្ញាត ។ ការឃាត់រថយន្តនេះ ធ្វើឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ។

ចំពោះវត្ថុតាងដកហូតបានរួមមាន ៖
១. រថយន្តម៉ាកHYUNNAl ពាក់ស្លាកលេខភ្នំពេញ 3B -4872 ពណ៌សលាយនឹងពណ៌ផ្ទៃមេឃ ទំងន់២,៥ តោន បង្កដោយ(អញ្ញាតជន) ដែលមានផ្ទុកឈើប្រភេទឈើគគីរ ជាប្រភេទឈើលំដាប់ថ្នាក់លេខ០១ ចំនួន២៣ដុំ ស្មើនឹង៥,១២៩ម៉ែត្រគូប ត្រង់ចំណុចនិយាមកា(០៣២៤១៦២-១២៨៤៦២៧) ស្ថិតនៅក្នុងភូមិឬស្សីជ្រុំ ឃុំគគីរជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

២. រថយន្ដម៉ាកHYUNAl ពណ៌សលាយនឹងពណ៌ស្វាយ ពាក់ស្លាកលេខ ក្រចេះ 3A-0620 ទំងន់៥តោន បង្កដោយ(អញ្ញាតជន) ដែលមានផ្ទុកឈើជាប្រភេទឈើគគីរ ជាប្រភេទឈើលំដាប់ថ្នាក់លេខ០១ ចំនួន២៨ដុំស្មើនឹង៧,៨១៦ម៉ែត្រគូប ត្រង់ចំណុច​និយាមកា(០៣១៦០២៩-១២៨២១២៩) ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតវាលពីរ ជាបណ្ដោះអាសន្ន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅមន្ទីរដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Exit mobile version