KH EMPIRE

ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង ចាប់រថយន្តដឹកផ្លៃសម្រង ៥០០ គីឡូក្រាម

កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំណុចនិយាមកា (៣១០២៤២-១២៥៩៤២៤)ស្ថិតនៅក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។

បានធ្វើការឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ដឹកជញ្ជូន និងប្រមូលផលអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត(ផ្លែសំរង) បើកបរដោយឈ្មោះ ដាំ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងរូង ឃុំត្រពាំរូង ស្រុកកោះកុង ខេត្តកោះកុង។

ចំពោះវត្ថុតាងដកហូតបានរួមមាន រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង 2B-0074 ចំនួន ០១គ្រឿងនិង ផ្លែសំរងទំងន់ប្រហែល៥០០គីឡូក្រាម ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ជាបណ្ដោះអាសន្ន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅមន្ទីរដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Exit mobile version