KH EMPIRE

ការិយាល័យឧទ្យានជាតិ ស្នាក់ការរវៀង រឹបអូសកាំភើ្លងខ្យល់ចំនួន ១ដើម និងម៉ូតូម៉ាក wave ១គ្រឿង

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្នាក់ការរវៀង ដោយមានការគាំទ្រពីអង្កការសម្ព័មិត្តសត្វព្រៃ(wa)​ រួមសហការជាមួយអនុគណៈកម្មការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត (ក្រុមទី០៩) បានដកហូតកាំភើ្លងខ្យល់ចំនួន១ដើម ដែលជនសង្ស័យបានលាក់ទុក ក្បែរខ្ទមស្នាក់ចាំចំការ និងម៉ូតូម៉ាក wave ពណ៌ខ្មៅ គ្មានស្លាក់លេខ ចំនួន ០១ គ្រឿង រីឯជនសង្ស័យបានគេចខ្លួនបាត់ ។

ទីតាំងដីនោះ ជាដីនៅក្នុងសំណុំរឿងចាស់ មានដំណាំក្រូចពោធិ៍សាត់ ត្រង់និយាមកាលេខ ០៣៣៧១៧២ ១៣៥៨០០២ នៅចំណុចផ្នូរយាយស្រី ដែលស្ថិតនៅក្នុងភូមិ ស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វត្ថុតាងទាំងពីរខាងលើក្រុមការងារបានយកមករក្សាទុកបណ្ណោះអាសន្ននៅស្នាក់ការរវៀង ៕

Exit mobile version