KH EMPIRE

ថ្ងៃទី 5 មីនា កម្លាំងឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធលអ្វីខ្លះ?

-ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាត៖

+ភូមិសាស្រ្ត ថ្មបីដុំ និយាមកា 0265994-1373544 ទទួលបានលទ្ធផល៖
– ដកហូតរណាយន្តធំចំនួន ០១គ្រឿង
– អន្ទាក់ប្រភេទកាបចំនួន ១៣ខ្សែ
– រុះរើកម្ទេចជំរុំប្រក់តង់ប្លាស្ទិកចំនួន ០៣តង់ (ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។

+យោងតាមបទបញ្ជារបស់លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានដាក់បទបញ្ជាអោយកម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ចុះត្រួតពិនិត្យករណី ថាមានគ្រឿងចក្រចូលឈូសឆាយដី នៅត្រង់ចំណុចភូមិសាស្រ្ត អូររោងចក្រ&អូរត្រីរ៉ស់ ស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាក់ស្ដែងពេលកម្លាំងមន្រ្តីចុះទៅដល់កន្លែង ថាមានការឈូសឆាយនោះ មិនឃើញមានសកម្មភាពក៏ដូចជាគ្រឿងចក្រដូចបានរាយការណ៍នោះទេ ។

+លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស និងលោក នៅ អួក ប្រធានក្រុមល្បាតអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W.A) បានចូលរួមគម្រោងរេដបូកសំកុស ដើម្បីរៀបចំគំនូសពង្រៀងផែនទីភូមិ និងប្រើប្រាស់ធនធាន(លើកទី០២) ដោយរៀបចំធ្វើឡើងនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

+ភូមិសាស្រ្ត អូរបំពង់ និយាមកា 0259375-1381235 ជាក់ស្ដែងក្រុមល្បាតយើងបានប្រទះឃើញពងសត្វល្វាចេកចំនួន ០២គ្រាប់(ត្រូវបានកម្លាំងយើងរក្សាទុកនៅកន្លែងដើម) ។
+ភូមិសាស្រ្ត ជើងភ្នំដាពង្រ និយាមកា 0317481-1383190 (គ្មានសកម្មភាពបទល្មើស) ៕

Exit mobile version