នៅថ្ងៃទី ៧ មីនា មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់តាកឹង និងស្នាក់ការព្រៃវែង សរុបចំនួន០៦នាក់ បានចុះល្បាតដល់ចំណុចត្រពាំងជ្រៃ និយាមកាលេខ ៤៧៦៤៥៨-១៥៤៨៥៦៥ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ។
– មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការថ្នាលបណ្តុះកូនឈើ ចំនួន ០៥នាក់ បានចុះល្បាតដល់ចំណុចចំរះខែល ខ្លាត្រាំ ខួបជ្រៃប្លន់លាវ និយាមកាលេខ ៤៨៩០១៩-១៥៥១៤៤១ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ។