KH EMPIRE

អភិបាលស្រុកក្រូចឆ្មារ និងកម្លាំងមន្ត្រីឧទ្យានុរក្ស ខេត្តត្បូងឃ្មុំ ចុះពិនិត្យការសាងសង់ទំនប់ និងចុះល្បាត

នៅថ្ងៃទី ៧ មីនា ក្រុមមន្ត្រីឧទ្យានុរក្ស បានចូលរួមជាមួយលោកអភិបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានចុះពិនិត្យការសាងសង់ទំនប់ បង្ហៀរទឹក បឹងការដេរ ។

បន្ទាប់មកក្រុមមន្ត្រីឧទ្យានុរក្សបានបន្តចុះល្បាតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ ត្រង់ចំណុចទួលសំរោងពុំមានបទល្មើសអ្វីគួឱ្យកត់សម្គាល់ឡើយ ។

កម្លាំងមន្ត្រីឧទ្យានុរក្ស ក៏បានចុះល្បាតក្នុងតំបន់អភិរក្ស ព្រៃលិចទឹកនិង ព្រៃឫស្សីមាត់ឃ្មង់ ត្រង់ចំណុចខាងត្បូងអូ ផាត់អន្តោង ក្នុងអំឡុងពេលចុះល្បាត ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ៕

Exit mobile version