KH EMPIRE

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នៃការិយាល័យឧទ្យានជាតិ ខេត្តសៀមរាប ស្នាក់ការខ្នងភ្នំ និងស្នាក់ការ ការក្បាលស្ពាន ចុះបិទស្លាកអប់រំផ្សព្វផ្សាយតាមដើមឈើ

នៅថ្ងៃទី ៧ មីនា មន្រ្តីស្នាក់ការខ្នងភ្នំចំនួន២នាក់ បានសហការជាមួយសមាជិក សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន ៤គ្រឿង បានចុះល្បាតរហូតដល់ចំណុចទឹកជ័រ UTM410604-1494714 ស្ថិតក្នុងភូមិ អន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជាលទ្ធផលក្រុមល្បាតពុំបានជួបនៅបទល្មើសអ្វីទេ និងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយច្បាប់បាន ចំនួន៤សន្លឹក និងសរសេរពាក្យ(កុំ)បានចំនួន ៤ពាក្យ។

-ក្នុងថ្ងៃដដែល មន្រី្តឧទ្យានុរក្សស្នាក់ខ្នងភ្នំចំនួន៥នាក់ ប្រើប្រាស់ម៉ូតូ ចំនួន៥គ្រឿង បានល្បាតនៅចំណុចផ្លូវចុះតាវង្ស UTM411588-1494654 ស្ថិតក្នុងភូមិថ្មជ្រួញ ឃុំខ្នង ភ្នំស្រុកស្វាយលើ។ ជាលទ្ធផល ល្បាតពុំបានបានជួបបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយច្បាប់បាន ចំនួន៧សន្លឹក។

-ចំណែកមន្រ្តីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន ចំនួន ៥នាក់ ប្រើប្រាស់ម៉ូតូនិងថ្មើរជើង និងកាំបិតចំនួន២ដើម ភ្ជាប់ដោយកាំភ្លើងចំនួន១ដើម បានចុះល្បាតរហូតដល់ចំណុចបុស្សពក UTM401649-1511727 ស្ថិតនៅក្នុងភូមិពើងឆត្រ័ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប លទ្ធផលពុំបានជួបបទល្មើសអ្វីទេ និងបិតខិត្តប័ណ្ណអប់រំផ្សព្ធផ្សាយបាន ចំនួន៥សន្លឹក ហើយសរសេរពាក្យ(កុំ)ចំនួន ៥ពាក្យ។

-មន្ត្រីឧទ្យានុរក្សស្នាក់ការខ្នងភ្នំ បានប្រមូលដឹកជញ្ជូនសំរាមនៅភូមិអន្លង់ធំ ភូមិថ្មជ្រួញ និងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចំនួន១លើក ទម្ងន់ប្រមាណ១៥០០គីឡូក្រាម យកដាក់នៅកន្លែងឡដុតសំរាម។

-មន្រ្តីឧទ្យានុរក្សស្នាក់ការកេសរកូល បានបាញ់ទឹកស្រោចស្រពផ្កាកេសរកូលព្រៃ និងផ្កាកេសរកូលបង្កាត់ បានដកសំអាតស្មៅតាមរង ក្នុងថ្នាលកូនឈើតាមផ្លូវដើរ បានធ្វើការដកកាត់សំអាតស្មៅក្នុងសួនកេសរកូលព្រៃ ៕

Exit mobile version