KH EMPIRE

តំបន់ដែនជម្រកសត្វព្រៃបឹងពែរ ការិយាល័យដែនជម្រកសត្វព្រៃ ចុះពិនិត្យឡធ្យូង នៅស្រុកជីក្រែង

នៅថ្ងៃទី ៧ មីនា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សចំនួន០២នាក់ បានចុះស្រង់ទិន្នន័យឡធ្យូង ស្ថិតនៅភូមិគ្រាំង និងភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលភូមិគ្រាំង បានចំនួន០៧ឡ ឡនៅប្រើប្រាស់មានចំនួន០២ឡ និងឡឈប់ប្រើប្រាស់មានចំនួន០៥ឡ ភូមិចេក បានចំនួន១៩ឡ ឡនៅប្រើប្រាស់មានចំនួន០៦ឡ និងឡឈប់ប្រើប្រាស់មានចំនួន១៣ឡ ។

ចំណែកមន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ មានចំនួន០២នាក់ ម៉ូតូ០២គ្រឿង បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន០២នាក់ និងសហគមន៍ព្រៃធំចំនួន០១នាក់ បានចុះល្បាតដល់ចំណុចគោកត្រពាំងត្រាច UTM 0452998-1474853 ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ បានចំនួន០៧សន្លឹក ៕

Exit mobile version