KH EMPIRE

ស្នាក់ការរងអូរខាំផា ខេត្តរតនគិរី បើកកិច្ចផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ការកាប់រុករានដីព្រៃ

-ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារស្នាក់ការរងអូរខាំផា បានចូលរួមប្រជុំផ្សព្វផ្សាយស្តីពី ការទប់ស្កាត់ការកាប់រុករានដីព្រៃ នៅភូមិសញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុប៦៣នាក់ ស្រី៣៣នាក់។
ក្រោមរបៀបវារៈ៖
ក-ការកាប់រុករានដីព្រៃ
ខ-ការបរបាញ់សត្វព្រៃ
គ-ការប្រើប្រាស់អាវុធខុសច្បាប់
ឃ-ការកាប់ដើមសំរង
ង-ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
-ក្រុមការងារទីស្នាក់ការរងអូរយើល បានបន្តចូលរួមសហការ ជាមួយក្រុមរុករកអដ្ឋិធាតុអាមេរិកកាំងនៅចំណុចខរម៉ា ផងដែរ ៕

Exit mobile version