KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃលំផាត់ ចុះរុះរើរោងសង់ខុសច្បាប់ នៅមូលដ្ឋានស្រុកកូនមុំ

ដោយបានទទួលការអនុញ្ញាតពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តរតនគិរី តាមរយៈប្រព័ន្ធតេលេក្រាម កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ បន្ទាប់មកនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងមន្រ្តីឧទ្យានុរក្សចំនួន១៣រូប ដឹកនាំដោយលោក ធឹម ង៉ោល ប្រធានទីស្នាក់ការលំផាត់ បានចុះរុះរើរោង ដែលបានលួចសាងសង់ ដោយខុសច្បាប់នៅចំណុចអូរទាំងរាំងជាប់ព្រំប្រទល់ក្រុមហ៊ុនហ័ងអាញ់លំផាត់ ត្រង់និយាមការលេខ (៧០១៩២៣-១៤៨១២០៩) ស្ថិតក្នុងភូមិសាស្រ្តភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។

ជាលទ្ធផល ពេលក្រុមការងារមកដល់ទីតាំងខាងលើមិនបានជួបម្ចាស់រោង នៅកន្លែងនោះទេ បន្ទាប់មកក្រុមការងារបានធ្វើការរុះរើកំទេចរោងស្នាក់នៅចំនួន០២ និងទ្រុងចិញ្ចឹមមាន់ចំនួន០៥។ សូមបញ្ជាក់ថា៖ មន្ទីរបរិស្ថានបានស្នើសុំកិច្ចសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកផងដែរ ប៉ុន្តែមិនបានចូលរួមជាមួយក្រុមការងារនោះទេ ៕

Exit mobile version