នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ ការិយាល័យឧទ្យានជាតិ នៃស្រុកអូរយ៉ាដាវ ខេត្តរតគិរី មានស្នាក់ការ ៣ បានបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់ តាមគោលដៅរៀងៗខ្លួនដូចខាងក្រោម ៖
លោក ស៊ូលីត សុំភូ ប្រធានក្រុមល្បាត បានចូលបំភ្លឺលើសំណុំរឿងលេខ ០០៣/២៤ លើករណីបទល្មើសកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិទំហំប្រមាណជា ០៤ហិកតា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ក្នុងឧទ្យានជាតិអូរយ៉ាដាវនៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅសាលាដំបូងខេត្តរតនគិរី។
កម្លាំងទីស្នាក់ការរងអូរកាសៀប នៃឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចវាលចំបក់។ ជាលទ្ធផល: បានធើ្វការអង្កេត កត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ៧ ប្រភេទ ។
ចំណែកក្រុមការងារទីស្នាក់ការរងបាក់កែ នៃឧទ្យានជាតិវើសៃ-សៀមប៉ាង បានចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចអូរកាសៀបក្រោម។ ជាលទ្ធផល បានធើ្វការអង្កេត កត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ៧ប្រភេទ ៕