KH EMPIRE

មន្ត្រីឧទ្យានុរក្សនៃខេត្តឧត្តរមានជ័យ ចុះបង្ក្រាបតាមគោលដៅផ្សេងៗ

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ស្នាក់ការអូផាល បានចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ចំណុចអន្លង់ក្រពើ បន្តល្បាតដល់អូរអុកគូទ ដែលមាននិយាមកា០៥៤៤៥១/១៥៣៥២៦៤ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

នៅស្នាក់ការភ្នំរូងដែក ស្នាក់កាភ្នំអណ្ដូង បានចុះល្បាត ឃ្លាំមើលបទល្មើសគ្រប់រូបភាព ដល់ចំណុចស្រះទឹក ភ្នំក្រោលលេខនិយាមកា373991/1559975 រួចបន្តល្បាតដល់ស្នាក់ការអភិរក្សពូជត្រីកោះខ្លុង បាននាំគា្នកាត់បង្គោលស្ពានបានចំនួន ៤០ដើម សម្រាប់សាងស្ពានបន្តស្ថិត ក្នុងភូមិសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

ចំណែកនៅស្នាក់ការហាលៀម សែនជ័យ ចំនួន០៣រូប បានចុះល្បាតឃ្លាំមើល ទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិក្នុងតំបនការពារទេសភាពបន្ទាយឆ្មារ ចំណុចផ្លូវឡើងច្រកជប់គគីរ បន្តដល់ចំណុចជប់បេង ស្ថិតនៅក្នុងភូមិ ជប់គគីរខាងកើតឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។

ជាលទ្ធផល កម្លាំងល្បាត បានប្រទះឃើញមានការកាប់រានព្រៃបន្ថែមថ្មីទៀតនៅចំណុចជប់បេង និយាមកា 307453 1584467 ចំនួនកន្លះហិកតា ចំណុចនោះ មាន ម្ចាស់ឈ្មោះ កុយ វៃរ័ត្ន ដែលមានឈ្មោះ ក្តី នៅតុលាការស្រាប់ ចំពោះដីដែលកំពុងក្តីនៅតុលាការពេលនេះម្ចាស់បានដាំកូនដូងជាច្រើនដើម ៕

Exit mobile version