KH EMPIRE

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ និងសិក្សារៀបចំបែបបទផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ

-នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក កែវ ចិន្តា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លោក កាញ់ ពៅ ប្រធានការិយាល័យរដ្ឋបាលធនធានមនុស្ស និងហិរញ្ញវត្ថុ និង លោក ឌិន ភិវឌ្ឍន៍ អនុប្រធានការយាល័យដែនជម្រកសត្វព្រៃ ប្រធានស្នាក់ការទឹកធ្លាក់អូរស្វាយ ស្នាក់ការថ្មដារអូរទឹកខៀវ ស្នាក់ការជប់រុន ស្នាក់ការអូរអាចែ បានចូលរួមចុះជួបគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គី និងសហគមន៍ព្រឈើថ្មដាអូរទឹកខៀវ ដើម្បីផ្សព្វផ្សាយច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ និងសិក្សារៀបចំបែបបទផ្ទេរសហគមន៍ព្រៃឈើមកជាសហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

Exit mobile version