KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ ខេត្តសៀមរាប ចុះល្បាត និងបិទខិត្តប័ណ្ណ បាន ៣ គោលដៅ

+តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ចំនួន២នាក់ ប្រើប្រាស់ម៉ូតូចំនួន២គ្រឿង បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចំនួន៤នាក់ ចុះល្បាតដល់ចំណុចអូរឬស្សី UTM0447871-1479757 ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៨សន្លឹក។

+តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿង បានចុះល្បាតដល់ចំណុចខាងកើតឬស្សីស្រុកUTM419175-1536840 ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាប ជាលទ្ធផលពុំបានជួបសកម្មភាពល្មើសអ្វីទេ និងបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន១០សន្លឹក។

+តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ចំនួន២នាក់ ប្រើប្រាស់ម៉ូតូចំនួន២គ្រឿង បានសហការជាមួយសហគមន៍ភ្នំពកចំនួន១នាក់ ចុះល្បាតនៅចំណុចត្រពាំងរំដេងUTM0455188-1483502 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៧សន្លឹក ៕

Exit mobile version