KH EMPIRE

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស បង្ក្រាបរោងសិប្បកម្មកែច្នៃឈើនៅចំណុចចក្រពើពីរ

ថ្ងៃទី០៤-០៥ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស បានធ្វើការចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅចំណុចក្រពើពីរ ស្ថិតនៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រង់និយាមការលេខ 293624,1385830 ដែលបានកែច្នៃឈើ ដោយគ្មានការអនុញ្ញាត។ ម្ចាស់ទីតាំង ឈ្មោះសយ គឹមអឿន ភេទប្រុស អាយុ 54 ឆ្នាំ និង ប្រពន្ធឈ្មោះឡុង សោភ័ណ្ឌ អាយុ45 ឆ្នាំ នាក់ទាំងពីរមានទីលំនៅបច្ចុប្បន្ន ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ក្រុមការងារ បានដកហូតវត្ថុតាងមួយចំនួនដូចជា÷

ម៉ូទ័រកាត់ចំនួន 02 គ្រឿង, -ម៉ូទ័រស្វានចំនួន 01 គ្រឿង ម៉ូទ័រឆាបចំនួន 01 គ្រឿង ម៉ូទ័រឃ្វាលចំនួន 01 គ្រឿង ម៉ូទ័រខាត់ចំនួន 01 គ្រឿង ម៉ូទ័របាញ់ថ្នាំចំនួន 01 គ្រឿង ម៉ូទ័រឈូសចំនួន 01 គ្រឿង តាមឃ្វាលចំនួន 01 គ្រឿង តាបឈូសចំនួន 01 គ្រឿង សរុបមានចំនួន 10 គ្រឿង និង ឈើអារមិនទាន់កែច្នៃ៖ 20×100×4×1=8,000 ដើមកន្ទុយដំរី, 15×80×2,5×2=6,000 ដើមកន្ទុយដំរី, 5× 60 × 2 × 2=1,200 ដើមរាជកុល, 10×80×2 × 2=3,200 ដើមរាជកុល, 10×60×2×2 = 2,400 ដើមរាជកុល, 10×50×2×2 = 2,000 ដើមរាជកុល, 10×50×2×2 = 2,000 ដើមមានព្រៃ សរុបមានចំនួន 2,480 ម៉ែត្រគូប ។
*វត្ថុតាងទាំងអស់យកមករក្សាទុកនៅស្នាក់ការថ្មសំលៀង និងបន្តនីតិវិធីកសាងសំណុំរឿង។

ចំណែកនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្នាក់ការថ្មដា នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចុះល្បាតនៅ ចំណុចខាងកើតអាបួន ត្រង់និយាមកា (0264582-1350569) ស្ថិតក្នុងភូមិ ឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការដោះសារខ្សែអន្ទាក់ចំនួន ១៨ ខ្សែ ។ រីឯវត្ថុតាងរក្សាទុកនៅស្នាក់ការថ្មដា ៕

Exit mobile version