KH EMPIRE

កិច្ចប្រជុំផ្សពផ្សាយអប់រំឲ្យបញ្ឈប់ការកាប់រានដីធ្វើចម្ការ របស់ការិយាល័យ ដែនជម្រកសត្វព្រៃ (ភ្នំសំកុស)

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស បានចូលរួមជាមួយ ក្រុមការងារបង្ក្រាបអនុគណៈកម្មការខេត្ត ដឹកនាំដោយឯកឧត្តម ងួន ប៉ោសេង ប្រធានក្រុមការងារទី07 ដោយបានប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិឧបសម្ព័ន្ធដូននាគ ដោយបញ្ឈប់ជាបន្ទាន់ការកាប់រុករាន ទន្ទ្រានដីព្រៃ ដាំដំណាំ។

-ថ្ងៃខែដដែល មន្ត្រីឧទ្យានុរក្សស្នាក់ការស្ទឹងថ្មីដែលនៅក្នុងអនុគណៈកម្មការក្រុមទី03 បង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត ដឹកនាំដោយ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកវាលវែង ចុះពិនិត្យដីធ្លាប់កាប់រុករានកន្លងមក ដោយពិនិត្យឃើញថា ពុំឃើញមានកម្មភាពកាប់ដីព្រៃថ្មីបន្ថែមទៀតទេ បន្ទាប់មកហៅប្រជាពលរដ្ឋ ប្រជុំផ្សព្វផ្សាយបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃ ដាំដំណាំ ហើយជំនាញត្រូវ អនុវត្តច្បាប់អោយបាន100% គ្មានកិច្ចសន្យាអប់រំបន្តទៀតទេ ៕

Exit mobile version