KH EMPIRE

កិច្ចប្រជុំ ស្តីពីការចុះបង្ក្រាប ទប់ស្កាត់បទល្មើស

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក អេង រស្មី អនុប្រធានមន្ទីរបរិស្ថានខេត្ត និងជាអនុប្រធានអនុគណៈកម្មការថ្នាក់ខេត្តពោធិសាត់ បានដឹកនាំមន្រ្តីឧទ្យានុរក្សចូលរួមជាមួយ អនុគណៈកម្មការថ្នាក់ខេត្ត ដឹកដោយឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាល ខេត្តពោធិសាត់ និងជាប្រធានអនុគណៈកម្មការថ្នាក់ខេត្តក្រុមទី 4 បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំអន្លង់រាប ដោយបានឯកភាពសម្រេចដូចខាងក្រោម÷
-បន្តស្រាវជ្រាវ ស៊ើបអង្កេត ជនល្មើស ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាដាច់ខាត។
-បន្តល្បាត ទប់ស្កាត់បទល្មើសជាក់ស្ដែង។
-ណែនាំមូលដ្ឋានឃុំ ចេញសេចក្តីជូនដំណឹងបញ្ឈប់ធ្វើការដាំដុះជាកំហិត និងរុករានទន្ទ្រានថ្មី ក្នុងដីសហគមន៍ក្រាំងរងៀង។
-ក្រុមការងារត្រូវរៀបចំទីតាំងឈរជើង ដើម្បីបន្តប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងគោលដៅទី៩ ឃុំអន្លង់រាប។

បន្ទាប់មកក្រុមការងារបានចុះពិនិត្យដល់ទីតាំងរុករានថ្មី និងបានកំណត់មុខសញ្ញា ចំពោះឈ្មោះ ឯក ហ៊ឹម ភេទប្រុស ដែលជាមុខសញ្ញា បានរុករានទន្ទ្រានទីតាំងដាំដើមឈើរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រ ឃុំអន្លង់រាប ស្រុកវាលវែង ៕

Exit mobile version