KH EMPIRE

កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង សហការជាមួយកម្លាំងចម្រុះ រួមគ្នាពន្លត់ភ្លើងឆេះព្រៃ

កម្លាំងមន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង បានសហការជាមួយកងរាជអាវុធហត្ថ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កម្លាំងអាជ្ញាធរមូលដ្ឋានឃុំត្រពាំងរូង និងក្រុមហ៊ុនអ៊ិលសុង បានធ្វើការពន្លត់ភ្លើងឆេះព្រៃនៅ និយាមកាលេខ (៣០៧៣៤៣-១២៧២៥១៣) ស្ថិតនៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃដោយបានប្រើប្រាស់រថយន្តដឹកទឹកធុនធំចំនួន ៤គ្រឿង រថយន្តដឹកទឹកធុនតូចចំនួន ១គ្រឿង ធុងទឹកតូចៗចំនួន៦ធុង ប្រើទឹកសរុបអស់ចំនួន ៥រថយន្ត ។

សកម្មភាពភ្លើងឆេះព្រៃ បានកើតឡើងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤ ។ តាមុព័ត៌មាន ក្រុមការងារមិនទាន់អាចគ្រប់គ្រងស្ថានភាពបានទេ ដោយសារភ្លើងឆេះខ្លាំងនៅខាងក្នុងព្រៃប្ញស្សី មិនមានផ្លូវចូលទៅដល់ ៕

Exit mobile version