កម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតព្រែកពពេល បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (២៨៤៦១០_១២៧២១៩៩) បានធ្វើការដកហូតរណារយន្ត(ធំ) បានចំនួន ០១គ្រឿង ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល នាថ្ងៃទី ៨ មីនា ឆ្នាំ ២០២៤ ៕