KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ នៃតំបន់រ៉ាមសារកោះកាពិ សហការជាមួយគម្រោងអភិរក្សសត្វខ្លាត្រី ផ្លាស់ប្តូរថ្មកាមេរ៉ាស្វ័យប្រវត្តិចំនួន ១៨កាមេរ៉ា

កម្លាំងមន្ត្រីឧទ្យានុរក្ស នៃតំបន់រ៉ាមសារកោះកាពិ ស្នាក់ការល្បាតកោះមូល បានសហការជាមួយគម្រោងអភិរក្សសត្វខ្លាត្រី ធ្វើការចុះផ្លាស់ប្តូរថ្មកាមេរ៉ាស្វ័យប្រវត្តិចំនួន ១៨កាមេរ៉ា ចំនួន ៤ភូមិ រួមមាន៖

-ភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង
-ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង
-ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
-ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ស្ថិតនៅក្នុងភូមិសាស្រ្ត តំបន់រ៉ាមសាកោះកាពិ។

Exit mobile version