KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប ចុះបិទស្លាកអប់រំ និងលិបាតក្នុងភូមិសាស្ត្រ

ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
ថ្ងៃសៅរ៍ ទី ៩ មីនា មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ មានចំនួន ០២នាក់ ម៉ូតូ០២គ្រឿង បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ ចំនួន០៤នាក់ បានចុះល្បាតដល់ចំណុចស្រែស្នួល UTM446099-1474123 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន០៦សន្លឹក។

ខ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ មានចំនួន ០២នាក់ ម៉ូតូ០២គ្រឿង បានសហការជាមួយសហគមន៍ភ្នំពក ចំនួន០១នាក់ ចុះល្បាតនៅចំណុចល្វាជាតិ UTM0453613-1487364 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀ មរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីទេ និងបានបិត្តខិតប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន០៨សន្លឹក។

គ.ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្រ្ដីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៤គ្រឿង បានចុះល្បាតដល់ចំណុចខាងជើងកូនភ្នំ UTM0428625-1533852 ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីអញ្ញាតជនលួចឈូសឆាយដីព្រៃ០១កន្លែង លើទំហំផ្ទៃដីប្រមាណជា១,៥០ហិកតា មន្រ្ដីជំនាញបានកសាងសំណុំរឿង ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធី និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន១០សន្លឹក ៕

Exit mobile version