KH EMPIRE

ការចុះល្បាត និងបង្ក្រាបបទល្មើស គឺជាឆន្ទៈរបស់ឧទ្យានុរក្សទាំងអស់ ដើម្បីរក្សាការពារធនធានធម្មជាតិរបស់ខ្មែរ

ការចុះល្បាត និងការពារបទល្មើសព្រៃឈើ ក៏ដូចសត្វព្រៃ របស់កម្លាំងឧទ្យានុរក្សនៃខេត្តនីមួយៗ មិនមែនងាយស្រួលទេ ពួកគាត់ត្រូវធ្វើដំណើរដោយម៉ូតូក្នុងផ្លូវដ៏លំបាក កាត់វាលកាត់ព្រៃ កាត់ទឹក កន្លុកកន្លៀត ពេលខ្លះត្រូវធ្វើដំណើរដោយថ្មើជើងដើម្បីទៅដល់គោលដៅ ហើយស្ថិតនៅក្នុងឧបសគ្គមិនអាចមើលឃើញបាន ។ នេះជាការលះបង់មួយដ៏ធំធេងរបស់ពួកគាត់ ក្រោមការចង្អុលទិសរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីរក្សាការពារធនធានធម្មជាតិរបស់ខ្មែរ និងសម្រាប់អនាគតកូនចៅជំនាន់ក្រោយ ។

ជាក់ស្តែង នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាត ភូមិសាស្រ្តពាម និយាមកា 0307075-1385575 មិនមានសកម្មភាពបទល្មើស ។

-នៅថ្ងៃដដែល លោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលនិធិMJPបានដឹកនាំមន្ត្រីឧទ្យានុរក្សចុះល្បាត នៅភូមិសាស្ត្របរឡាង ចំណុច UTMលេខ(0242605/1399976) ភូមិសាស្រ អូរស្លាបប្រវាំង UTMលេខ(0247701/1398506) និងក្រុមល្បាតឃ្លាំមើលដីព្រៃកាប់រានថ្មីមួយកន្លែង ដែលបានវាស់វែងរួច ពុំមានសកម្មភាពបទល្មើសអ្វីគួរអោយសង្ស័យនោះទេ ។

មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានចុះកំណត់ព្រំដីអាស្រ័យផលជាក់ស្តែងជូនប្រជាពលរដ្ឋ ដើម្បីស្នើរសុំធ្វើបណ្ណ័កម្មសិទ្ធិ។

នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាត៖
+ភូមិសាស្រ្ត ច្រកឬស្សី និយាមកា 0314449-1389305 ដោយដកហូតរណាយន្តធំចំនួន ០១គ្រឿង យកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ។
+ភូមិសាស្រ្ត អូរទីបី និយាមកា 0267910-1382202 (គ្មានសកម្មភាពបទល្មើស) ៕

Exit mobile version