KH EMPIRE

សកម្មភាពចុះល្បាតរកបទល្មើស ៩ គោលដៅ នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ពុំជួបបទល្មើស

ថ្ងៃច័ន្ទ ទី ១១ ខែមីនា ឆ្នាំ ២០២៤ ៖

លោកសំ ជំនិត អនុប្រធានមន្ទីរបានដឹកនាំមន្រ្តីការិយាល័យ សហការជាមួយអង្គការWCS ចុះល្បាតនិងអង្កេតសត្វ នៅចំណុចត្រពាំងតាព្រហ្ម និយាមកា ៣១៨១២៤-១៥៣៣១៥៧ និងចំណុចថ្នល់ដាច់ជីកនិយាមកា ៣១៩៤៤៣ -១៥២២៩៩៤ ស្ថិតក្នុងឃុំប៉ោយចារ មិនមានហេតុការណ៍អ្វីកើតឡើងទេ។

-មន្ត្រីឧទ្យានុរក្សតំបន់ការពារ ទេសភាពរនាមដូនសំបានចុះល្បាត ភ្នំវែងនិងភ្នំកំពូលបីដើម្បីតាមដានបទល្មើសក្រែងមានអ្នកលួចកាត់ឈើនៅលើភ្នំ។

-មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារ បានចុះល្បាត នៅចំណុចបុស្យសេះ ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ មិនមានហេតុការណ៍អ្វីកើតឡើងទេ ។

-មន្ត្រីឧទ្យានុរក្សប្រចាំការតំបន់ការពារធម្មជាតិរហាលកេះ(អាវៀន)បានចុះល្បាតនៅចំណុចអូរអាវៀកម្លាំងរួមពីរនាក់អាវុធckc1ដើមគ្រាប់10គ្រាប់កាំបិត1ទូរសព្ទ2ពុំជួបបទល្មើសនោះទេ។

-មន្ត្រីឧទ្យានុរៈប្រចាំបន្ទាយឆ្មារ បានចុះល្បាតអាងជើងគ្រុសចំណុចគ្រឹះសំរោងមិនមែនហេតុការណ៍អ្វីទេ។

-មន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់បេតិកភណ្ឌភ្នំព្រះភ្នំវែងបានចុះល្បាតចំណុចខាងត្បូងជំនាប់ស្លក្រាមដែលមាននិយាមការលេខ 303160- 1542830 ពុំមានជួបបទល្មើសអ្វីទេ។

-មន្ត្រីឧទ្យានុរក្សប្រចាំការតំបន់ការពារធម្មជាតិរហាលកេះ(អាវៀន)បានចុះល្បាតនៅចំណុចរហាលកេះ កម្លាំងរួមមន្ត្រីឧទ្យានុរក្ស2នាក់ទូកស្មាច់០1គ្រឿង អាវុធckc1ដើមកាំបិត1ទូរសព្ទ2ពុំជួបបទល្មើសនោះទេ។

-មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពរនាមដូនសំ បានចុះល្បាតខាងត្បូងសហគមន៍ចាប់ពីសហគមន៍អូរអំពិលដល់សហគមន៍កោះស្នួលបានជួបក្រុមស៊ីម៉ាក់ដោះមីនត្រង់ចំណុចនិយាមការលេខX240256 Y1496506 ៕

Exit mobile version