KH EMPIRE

ស្នាក់ការរងរច្រកតោល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ កំពុងស្រាវជ្រាវរកមុខសញ្ញាលួចអារឈើរ ៣០ដើម

ស្នាក់ការរងរច្រកតោល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅថ្ងៃទី ១១ មីនា បានចុះល្បាតដល់តំបន់រូងក្រពើចំណុចUTM543490-1457355 ប្រចក្រ543012-1453522 បានប្រទះឃើញការអាររំលំឈើដែលជនសង្ស័យបានលួចអារដោយរណារយន្តត្រង់សឺន័រប្រហែល ចំនួន៣០ដើម នឹងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់តាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ ស្ថិតក្នុងភូមិសាស្រ្តឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ស្នាក់ការរងគីឡូ៧០ សហការជាមួយស្នាក់ការអូរតាឈឹម ចុះល្បាតដល់តំបន់ចំបក់កោង ខាងកើតវិហារចាមចំណុចUTM568343-1413002 បានប្រទះឃើញស្នាមភ្លើងឆេះព្រៃលើទីតាំងដីកាប់រាន ចាស់ដែលមានទំហំប្រហែល ១០ហិកតា កម្លាំមន្ត្រីឧទ្យានុរក្សបានចុចយកចំណុចUTM ជុំវិញផ្ទៃដីមាន ចំនួន០៦ចំណុច ដើម្បីរៀបចំនិតិវិធីដាក់ប្តឹងទៅសាលាដំបូងខេត្តកំពង់ធំ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ដែនជម្រកសត្វព្រៃបឹងពែរ
ទីចាត់ការអណ្ដាសបានចុះល្បាតនិងឃ្លាំមើលបទល្មើសធនធានធម្មជាតិ នៅសហគមន៍តំបន់ការពារ ធម្មជាតិអូរដំដែក(ត្រពាំងដូនឡីនិងត្រពាំងក្លេងក្លោង)ចំណុច488576-1443311 ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតក្នុងភូមិសាស្ត្រ ភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ក័ង្ក ខេត្តកំពង់ធំ។

-តំបន់រ៉ាមសារបឹងទន្លេឆ្នារ ស្នាក់ការរងបាឡត លោក ផាន់ សុផុន បានដឹកនាំកំលាំងមន្រ្តីការិយាល័យប្រចាំការ នៅស្នាក់ការ បាឡតបានចុះសំអាតស្មៅកូនរាំង និង ជួសកូនរាំង ដោយមើលឃើញថាស្ថានភាពកូនរាំងមានការលូតលាស់ ល្អប្រសើរជាងមុន។សូមជូនជ្រាបដោយក្តីគោរព! ៕

Exit mobile version