KH EMPIRE

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បណ្តុះកូនឈើក្ងោក និងកកោះ នៅស្រុកពញាក្រែក ត្បូងឃ្មុំ

នៅថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤ ៖
•ក្រុមមន្រ្តីឧទ្យានុរក្ស នៅទីស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក បានបន្តថែទាំ ស្រោចទឹក និងបានបណ្ដុះកូនឈើ បន្ថែមដែលមានចំនួនដូចខាងក្រោម៖
•ក្ងោកចំនួន ១៤៥០គ្រាប់(សរុបរួមចំនួន ៦១៧២គ្រាប់)
•កកោះ ចំនួន ១៤២គ្រាប់ (សរុបរួមចំនួន៩៨១គ្រាប់)។ បន្ទាប់ពីការងារបណ្តុះកូនឈើក្រុមមន្រ្តីឧទ្យានុរក្សបានចុះល្បាតនៅតាមព្រំដីប្រជាពលរដ្ឋត្រង់ចំណុចត្រពាំងធ្លក ក្នុងកំឡុងពេលចុះល្បាតពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ។
•ក្រុមមន្ត្រីឧទ្យានុរក្ស បានចុះល្បាតក្នុងតំបន់អភិរក្ស ព្រៃលិចទឹកនិង ព្រៃឫស្សីមាត់ឃ្មង់ ត្រង់ចំណុច ខាងលិចបឹងព្រែកធំ ក្នុងអំឡុងពេលចុះល្បាត ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។
•ក្រុមមន្រ្តីឧទ្យានុរក្សបានចុះល្បាតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ត្រង់ចំណុច អូរគោងាប់ ក្នុងអំឡុងពេលចុះល្បាត ពុំមានអ្វីគួឱ្យកត់សម្គាល់ឡើយ ។

Exit mobile version