KH EMPIRE

មន្ត្រីឧទ្យានុរក្ស ស្នាក់ការអូរអំបិល ចុះបិទច្រកចូល និងដាក់ស្លាកបម្រាមចូល

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ស្នាក់ការអូរអំបិល សហការជាមួយកម្លាំងល្បាតរបស់អង្គការអភិរក្សសត្វព្រៃកម្ពុជា ចុះបិទច្រកចូលក្នុងព្រៃ និងដាក់ស្លាកបម្រាមហាមចូល ក្នុងតំបន់អភិរក្ស នៅចំណុចច្រកចូលទៅចំការត្របែក និយាមកាលេខ: ៤០៤១៥៦-១៥៥៣៤៨៩ ស្ថិតនៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ៕

Exit mobile version