KH EMPIRE

ចំណុចខាងលិចអូរត្រកួន ភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក កំណត់ផ្ទៃក្រឡាភ្លើងឆេះព្រៃ ដោយស្នាដៃជនមិនស្គាល់មុខ ទំហំ ១៦៩.៤០៣ ម៉ែត្រការ៉េ

ការងារល្បាតត្រួតពិនិត្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិសរុបចំនួន ០៣លើក ដែលគិតជាមន្រ្តីសរុបចំនួន ០៦នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-ចំណុចរូងប្រចៀវ និយាមកា405698/1176578 ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។

-ចំណុចខាងលិចអូរត្រកួន ភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ចុះត្រួតពិនិត្យទីតាំងភ្លើងឆេះព្រៃដែលឆេះកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ក្រុមការងារចុះពិនិត្យថ្ងៃទី២៨ ខែកុម្ភៈ បានស្រង់និយាមកាខ្សែបិទជិតថ្ងៃទី១០ ខែមីនា និងកំណត់ផ្ទៃក្រឡាឃើញទំហំ ១៦,៩៤០៣ ម៉ែត្រការ៉េ ក្រុមការងារនឹងបន្តស្វែងរកជនប្រព្រឹត្តដើម្បីបន្តនីតិវីធី។
– ចំណុចក្រោលក្របី និយាមកា ៤០៥៨៣១/១១៩៤៥៤៥ ភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកពត ចុះពិនិត្យទីតាំងភ្លើងឆេះព្រៃ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ គឺស្ថានភាពភ្លើងបានរលត់អស់ហើយ ប៉ុន្តែមន្រ្តីយើងពុំបានចុចយកនិយាមកាខ្សែបិទជិតទេ ដោយសារទីតាំងភ្លើងឆេះមានទំហំធំ។

Exit mobile version