KH EMPIRE

មន្ទីរបរិស្ថានខេត្តស្ទឹងត្រឺង បានចូលរួមប្រជុំពិភាក្សាជាមួយអង្គការWorldfish និងអង្គការ CEPA ស្តីពីគម្រោងសាកល្បងការបែងចែកការនេសាទ

ថ្ងៃទី ១១ ខែមីនា លោក យេន រុន អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រឺង បានចូលរួមប្រជុំពិភាក្សាជាមួយអង្គការWorldfish និងអង្គការ CEPA ស្ដីពីការរៀបចំផែនការគម្រោងសាកល្បងការបែងចែកការនេសាទនិងវិធានការរឹតបន្តឹងសម្រាប់ផែនការគ្រប់គ្រងផ្នែកលើគោលការណ៍អេកូឡូស៊ី សហគមន៍នេសាទក្នុងតំបន់រ៉ាមសារ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើនសមត្ថភាពសហគមន៍ដើម្បីរកចំណូលពីធនធានធម្មជាតិដោយធ្វើការកំណត់តំបន់នេសាទឲ្យបានច្បាស់លាស់ដល់ពួកគាត់ នៅមន្ទីរបរិស្ថានខេត្ត ៕

Exit mobile version