KH EMPIRE

កិច្ចប្រជុំរៀបចំផែនការធ្វើអត្តសញ្ញាណកម្មដី ធ្វើចំណាត់ថ្នាក់ដីរដ្ឋ និងរៀបចំផែនការប្រើប្រាស់ដីសម្បទានសង្គមកិច្ច នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត

ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំរៀបចំផែនការធ្វើអត្តសញ្ញាណកម្មដី ធ្វើចំណាត់ថ្នាក់ដីរដ្ឋ និងរៀបចំផែនការប្រើប្រាស់ដីសម្បទានសង្គមកិច្ច ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ៕

-ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ លោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្ត បានចូលរួមកិច្ចប្រជុំជាមួយប្រតិភូក្រសួងធនធានទឹក និងឧតុនិយមស្តីពី Fact Finding Mission on IWRMP ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីADB និងទទួលសហហិរញ្ញប្បទានពីធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីAIIB ក្រោមអធិបតីភាព ឯកឧត្តម សឿម ប៊ុនរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងមានការចូលរួមពីមន្ទីរជំនាញទាំង៦ពាក់ព័ន្ធគម្រោងនេះ ៕

Exit mobile version