KH EMPIRE

មន្រ្តីជំនាញការិយាល័យគាំពារបរិស្ថាន សហការរដ្ឋបាលខេត្តៀមរាប ស្នើសុំបិទដំណើការរោងចក្រលាយបេតុងធុនតូចរបស់ក្រុមហ៊ុនមួយនៅក្រុងសៀមរាប

ថ្ងៃទី ១២ មីនា មន្រ្តីជំនាញក្នុងការិយាល័យចំនួន២នាក់ បានសហការជាមួយមន្រ្តីរដ្ឋបាលក្រុងសៀមរាប ចុះពិនិត្យទីតាំងស្នើសុំបិទដំណើការរោងចក្រលាយបេតុងធុនតូចរបស់ក្រុមហ៊ុនចំនួន០១ទីតាំង ក្នុងភូមិសាស្រ្តក្រុងសៀមរាប។
ជាលទ្ធផល៖ ទីតាំងស្នើសុំបិទដំណើរការរោងចក្រលាយបេតុងធុនតូចក្រុមហ៊ុន កោះ ពេជ្រ របស់លោកស្រី ស៊ូ ឆេង ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ទីតាំងស្នើសុំពិតជាបានបិទពិតប្រាកដ ដោយការពិនិត្យទីតាំងជាក់ស្ដែង ពាក្យស្នើសុំបិទដំណើរការរោងចក្រលាយបេតុងធុនតូចរបស់ក្រុមហ៊ុន កោះ ពេជ្រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ជាក់ពីតំណាងក្រុមហ៊ុន ៕

Exit mobile version