KH EMPIRE

កម្លាំងល្បាត ប្រទះឃើញដីទំហំ ០,៤០ ហិកតា ដែលជនសង្ស័យដុតឆ្ការយកដីធ្វើកម្មសិទ្ធិ មន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ

នៅថ្ងៃសៅរ ទី ១៦ មីនា នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន ៦នាក់ ប្រើប្រាស់ម៉ូតូចំនួន ៦គ្រឿង បានចុះល្បាតនៅចំណុចខាងក្រោមចំរាកខ្នងល្អាងUTM416172-1497915 ស្ថិតក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ បានជួបប្រទះអញ្ញាតជនកាប់គាស់រុករានដីព្រៃ ឆ្ការ ដុត យកដីធ្វើកម្មសិទ្ធិ ចំនួន១កន្លែង ទំហំប្រមាណជា ០,៤០ហិកតា មន្រ្ដីជំនាញបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិតាមនីតិវិធីច្បាប់ និងបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន ៧សន្លឹក ៕

Exit mobile version