KH EMPIRE

មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ប្រទះទីតាំងកានរានដីព្រៃមួយកន្លែង បានកសាងសំណុំរឿងទៅសាលាដំបូងខេត្តព្រះវិហារ

ថ្ងៃទី១៥-១៨ ខែមីនា ឆ្នាំ២០២៤ មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការដំរីបូត ចំនួន០៣នាក់ ចុះល្បាតចំណុច ជាំទឹកថ្លា អូរក្រពើ កូនភ្នំ ទួលគ្រួស ត្រពាំងស្ដៅ និយាមកាលេខ ៥២៨៧២៥-១៥៣១១៥១ ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានជួបទីតាំងកាប់រុករានទន្រ្ទានដីព្រៃ យកធ្វើជាកម្មសិទ្ធដោយគ្មានលិខិតអនុញ្ញាត ចំនួន ១ទីតាំង វិធានការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។

Exit mobile version