KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ចុះកំណត់ព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចក្រុមមេត្រីភាព

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ លោកប្រធានការិយាល័យ និងមន្ត្រីឧទ្យានុរក្ស ចំនួន ០៦នាក់ បានចុះពិនិត្យនិងកំណត់ព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនមេត្រីភាព និងតំបន់ការពារ ដឹកនាំដោយឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ ស្ថិតក្នុងភូមិសាស្ត្រភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ថ្ងៃទី១៦ ដល់ ១៨ ខែមីនា ឆ្នាំ២០២៤ លោក សាន ភារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្ស ចំនួន ១០នាក់ ចុះល្បាតដល់ចំណុចជាំជ្រៃត្រពាំងទន្សាយសាំង និយាមកាលេខ ៤៥៣២៣៧-១៥៤៦៨៧២ បានសារម៉ងអន្ទាក់សត្វ ចំនួន០១ខ្សែ និងបន្តការល្បាតដល់ចំណុចវាលវែង និយាមកាលេខ ៤៥០៩៨៣-១៥៤៣៧៤៨ បានជួបកន្លែងឈូសឆាយដីព្រៃមួយកន្លែដើម្បីយកធ្វើជាកម្មសិទ្ធិមួយកន្លែង ដោយជនមិនស្គាល់អត្តសញ្ញាណ វិធានការបានឃ្លុំដី និងស្រាវជ្រាវបន្ត ទីតាំងខាងលើស្ថិតក្នុងភូមិសាស្រ្តភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ៕

Exit mobile version