KH EMPIRE

មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ សហការជាមួយវរសេនាតូចនគរបាលកាពារព្រំដែនគោកលេខ១០៥ ចុះល្បាតភូមិសាស្ត្រភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប

លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំ លោកប្រធានការិយាល័យ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេ១០៥ ចំនួន០១នាក់ ដោយមានការចូលរួមលោកមេភូមិ ជំទប់ទី១ ឃុំឆែបពីរ បានចុះពិនិត្យដីសហគមន៍គុណភាពមួយ ស្ថិតក្នុងភូមិគុណភាពមួយ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី ៨ មីនា ឆ្នាំ ២០២៤ ។

ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០២នាក់ វរសេនាតូចនគរបាលកាពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ សហគមន៍តំបន់ការពារធម្មជាតិត្រពាំងផុង ចំនួន០៤នាក់ (ស្រី០២នាក់) ចុះល្បាតចំណុចព្រៃពីរល្វែង ត្រពាំងផុង អូរឈើទាល ត្រពាំងកកោះ និយាមកាលេខ ៥៧២២៤៦-១៥៥០១៤៣ ស្ថិតក្នុងភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ មិនជួបបទល្មើស ។

Exit mobile version